[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុន Aston Martin បានបង្ហើបពីរូបរាងនៃរថយន្ត DBX ប្រភេទ Performance ថ្មី ដែលហៅថា DBX ខណៈពេលនេះក្រុមហ៊ុនបានបញ្ចេញវីដេអូថ្មីដែលបង្ហាញនៅមុនការបង្ហាញខ្លួនរបស់រថយន្តនេះនៅព្រឹកថ្ងៃស្អែកនៅម៉ោង ៨ ព្រឹក ET។
ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពចុងក្រោយនេះ ប្រភេទ Crossover high-performance នឹងភ្ជាប់មកជាមួយកាងខាងមុខដ៏ពិសេសមួយជាមួយនឹងប៉ាណា និងកាងបែបស្ព័រ,អំពូលបំភ្លឺពេលថ្ងៃរាងពងក្រពើ។
រូបភាព teaserពីមុនក៏បានបង្ហាញដែរថា រថយន្តនេះនឹងត្រូវបានបំពាក់ដោយកង់ដ៏ធំ គ្រឿងតុបតែង Carbon fiber trim, និងកៅអីដែលមានប៉ាក់។ យើងក៏អាចរំពឹងបាននូវកាងខាងក្រោយបែបស្ព័រ, បំពងស៊ីមាំងបួន និងលក្ខណៈពិសេសៗបន្ថែមទៀត។
ទន្ទឺមនឹងនេះ Aston Martin កំពុងរក្សាព័ត៌មានលម្អិត ប៉ុន្តែកាលពីមុនបាននិយាយថា ម៉ូដែលនេះនឹងកំណត់ “ស្តង់ដារការបើកបរថ្មី” និងក្លាយជា “រថយន្ត SUV ដ៏ប្រណិតបំផុតរបស់ពិភពលោក”។ សម្រាប់ផ្នែកម៉ាស៊ីនវិញ ម៉ូដែលនេះច្បាស់ជាមានថាមពលខ្លាំងជាង Lamborghini Urus ដែលមានម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo V8 ផលិតកម្លាំងបាន ៦៤១ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ដោយអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ ក្នុងរយៈពេល ៣,៦ វិនាទីប៉ុណ្ណោះ និងល្បឿនអតិបរមា ៣០៥ គីឡូម៉ែត្រ/ម៉ោង៕