ពីរសប្តាហ៍បន្ទាប់ពីការបញ្ជាក់ថារថយន្ត V12 Vantage ចុងក្រោយនឹងបង្ហាញខ្លួននៅឆ្នាំ ២០២២ Aston Martin បានចេញរូបភាពមួយផ្សេងទៀតដែលបានបង្ហាញពីផ្នែកខាងមុខនៃរថយន្តប្រភេទរថយន្តស្ព័ររបស់ខ្លួន មុនពេលប្រកាសចេញផ្លូវការនាពេលខាងមុខ។
កាន់តែពិសេសជាងនេះទៅទៀតនោះ V12 Vantage ទទួលបានកាងខាងមុខដែលបានរចនាឡើងវិញបើប្រៀបធៀបទៅនឹងរថយន្ត Vantage និង Vantage Roadster ដែលមានប៉ាណា, Vertical intakes និងកាងធ្លាក់ខាងមុខធំជាងមុន ព្រមទាំងកាងការពារខាងក្រោយ ដែលមានស៊ីម៉ាំងនៅចំកណ្តាលជាដើម។
បន្ទាប់ពីម៉ូដែលថ្មី យើងអាចមើលឃើញថា ម៉ូដែលពិសេស V600 V12 Vantage និង V12 Vantage ធម្មតានៃជំនាន់មុនដែលគូសបញ្ជាក់ថានេះនឹងជាប្រភេទចុងក្រោយរបស់វា។
ពាក្យចចាមអារ៉ាមមុននេះបង្ហាញថាការចេញលក់ V12 Vantage សេរ៊ីថ្មីចុងក្រោយនៅក្នុងឆ្នាំ ២០២២ អាចស្របពេលជាមួយនឹងការអាប់ដេតសម្រាប់ត្រកូល Vantage ទាំងអស់ចាប់តាំងពីម៉ូដែលនេះបានបង្លាញខ្លួនកាលពីឆ្នាំ ២០១៧ ជាមួយនឹង Roadster នៅឆ្នាំ ២០២០។
Aston Martin កំពុងបានរៀបចំជំនាន់ថ្មីទាំង Vantage និង DB11 ដែលត្រូវបានរាយការណ៍ថានឹងក្លាយជារថយន្តអគ្គិសនីពេញលេញផងដែរ។