[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានធ្វើការបញ្ជាក់ថា ខ្លួនកំពុពិចារណាបញ្ចប់ការផលិតឲ្យបានឆាប់ទាក់ទងនឹងអនាគតនៃរថយន្តអគ្គិសនីសុទ្ធ Audi Q8 e-tron ដោយសារតែការធ្លាក់ចុះជាសកលនៃការបញ្ជាទិញសម្រាប់ផ្នែករថយន្តអគ្គិសនីសុទ្ធប្រណីតរបស់ខ្លួន អាចនឹងឈប់ផលិតនៅឆ្នាំ ២០២៥ ។
ក្នុងនោះ Audi និយាយថា ទាំងម៉ូដែល Q8 e-tron និង Q8 Sportback e-tron កំពុងត្រូវបានរងផលប៉ះពាល់ដោយការលក់ធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការ នឹងមួយផ្នែកទៀតដោយសារតែការចាប់ផ្តើមនៃម៉ូដែលអគ្គិសនីថ្មីដូចជា Q6 e-tron ដែលជាម៉ូដែលមានតម្លៃទាប និងទំនើបជាង រួមទាំងអាចបើកបរបាចម្ងាយឆ្ងាយជាង Q8 e-tron ។
យោងតាមក្រុមហ៊ុន Carscoops បានឲ្យដឹងថា បញ្ហាប្រឈមទាំងនេះរួមមានការចំណាយលើការដឹកជញ្ជូនខ្ពស់ ក៏ដូចជាការលំបាកក្នុងការផ្លាស់ប្តូររោងចក្រ ដែលភាគច្រើនដោយសារតែទីតាំងរបស់វានៅជិតកណ្តាលទីក្រុង នឹងបានចាប់ផ្តើមដំណើរការពិគ្រោះយោបល់ដើម្បីស្វែងរកដំណោះស្រាយសម្រាប់រោងចក្រនៅទីក្រុងប្រ៊ុចសែល រួមទាំងជម្រើសនៃការបិទទ្វារផងដែរ ៕