Audi R8 នឹងក្លាយជាជម្រើសរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយឈ្មោះថ្មី នាពេលអនាគត

ថ្មីៗនេះក្រុមហ៊ុន Audi បានបញ្ជាក់ថារថយន្តស្ព័រ R8 ជំនាន់បន្ទាប់នឹងក្លាយជាជម្រើសរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ នេះបើយោងតាមការអះអាងរបស់លោកស្រី Linda Kurz ជាប្រធានផ្នែកទីផ្សារផលិត នៅក្នុងបទសម្ភាសន៍ជាមួយនឹង CNET ។

បន្ថែមពីនេះ លោកស្រីមិនបានបញ្ជាក់ដោយដោយបាញ់ផ្តោតទៅកាន់ម៉ូឌែល R8 នោះឡើយ ដោយគ្រាន់តែលើកឡើងថាម៉ូឌែលត្រកូល R នាពេលអនាគតនឹងក្លាយជារថយន្តអគ្គិសនី។ ហើយលោកស្រី​ក៏​មិន​បាន​បញ្ជាក់​ថាតើ​ពេលណា​ដែល​រថយន្ត​អគ្គិសនី R អាច​នឹងបង្ហាញមុខ ក្រៅពី​ការ​បញ្ជាក់​ថាត្រកូល R នឹង​ប្តូរ​ទៅ​ប្រើ​អគ្គិសនី​ទាំងអស់នៅទសវត្សរ៍​ក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញក្នុងអំឡុងពេលសម្ភាសន៍របស់លោកស្រី Linda Kurz ជាមួយ CNET បានបន្ថែមថា នៅឆ្នាំ២០២៦ ចំនួន ៨០ ភាគរយនៃម៉ូឌែល RS របស់ក្រុមហ៊ុននឹងបំពាក់មកជាមួយប្រព័ន្ធអគ្គិសនី រួមទាំងអគ្គិសនីសុទ្ធផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម