លោក Markus Duesmann នាយកប្រតិបត្តិក្រុមហ៊ុន Audi បានប្រាប់ដល់កាសែតទស្សនាវដ្ដីអាល្លឺម៉ង់ថាចំនួនលក់របស់ក្រុមហ៊ុននឹងវិលត្រឡប់ដូចដើមវិញ (មុនពេលមិនទាន់មានកូវីដ១៩) ក្នុងពេល ២ ឬ ៣ឆ្នាំទៀត។
ក្រុមហ៊ុន Audi បានរំពឹងខ្ពស់លើរថយន្តអគ្គិសនីដែលមានតម្រូវការកើនឡើង ដោយមានការផ្ដល់ជាប្រាក់ជំនួយពីរដ្ឋាភិបាលលើរថយន្តអគ្គិសនី។ Audi សង្ឃឹមថានាឆ្នាំ ២០២០នេះ នឹងអាចលក់រថយន្តអគ្គិសនី e-tron បានខ្ទង់ ៤ម៉ឺនគ្រឿង ដោយក្នុងរយៈពេល ៦ខែដំបូង ក្រុមហ៊ុនអាចលក់ចេញរថយន្តនេះបាន ១៧ ០០០គ្រឿងរួចទៅហើយ។
ខណៈដែលរថយន្ត e-tron ជាម៉ូដែលសំខាន់មួយសម្រាប់ Audi លោក Duesmann បានទទួលស្គាល់ថាក្រុមហ៊ុន Tesla នៅតែមានការនាំមុខលើផ្នែកបច្ចេកវិទ្យាមួយចំនួន។ លោកបានសង្កត់ធ្ងន់ថានៅផ្នែកកុំព្យូទ័រ និងស្ថាបត្យកម្ម Software រួមជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Audi នៅតែនាំមុខគេ៕