Audi ចង់លក់តែឡានអគ្គិសនីសុទ្ធ ក្នុងពេល ១០-១៥ ឆ្នាំទៀត

វាពិតជាពិបាកក្នុងការបដិសេធណាស់ថា ឧស្សាហកម្មរថយន្តមាននិន្នាការឆ្ពោះទៅរករថយន្តអគ្គិសនី។ ប៉ុន្តែទោះបីជាយីហោធំៗ បានបញ្ចេញរថយន្តអគ្គិសនីក៏ដោយ វាពិបាកក្នុងការប្រកែកថា ពួកគេបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ចំណែកទីផ្សាររបស់រថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងសាំង-ម៉ាស៊ូត) ក្នុងរយៈពេលដ៏ខ្លី។

ទោះយ៉ាងណាក្រុមហ៊ុន Audi ជឿជាក់ថា រថយន្តអគ្គិសនីនឹងកាន់កាប់ ហើយគ្រោងនឹងបញ្ឈប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុង នៅឆ្នាំ ២០៣៥។ តាមពិត កាលបរិច្ឆេទនៅតែមិនច្បាស់ ប៉ុន្តែផែនការនេះគ្រោងនឹងមកដល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងតាមក្រុមហ៊ុន Audi បានឲ្យដឹងថា “ការការពារបរិស្ថាន និងជោគជ័យនៃសេដ្ឋកិច្ច នឹងដំណើរការល្អជាមួយគ្នា។ ផែនការនេះនឹងដាក់ចេញ ហើយក្រុមហ៊ុននឹងប្តូរពីរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ទៅរថយន្តអគ្គិសនីវិញ”។

គួរឲ្យដឹងថា មកទល់នឹងពេលនេះ ក្រុមហ៊ុន Audi បានចេញលក់រថយន្តប្រភេទ Plug-in Hybrid (អគ្គិសនីពាក់កណ្តាល) ចំនួន ១៧ម៉ូដែលរួចមកហើយ នៅទូទាំងពិភពលោក ហើយកំពុងតែធ្វើការដើម្បីបញ្ចេញម៉ូដែល e-tron GT នៅចុងឆ្នាំនេះទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម