Audi ចេញឡានថ្មី តម្លៃខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Audi បានប្រកាសចេញជាផ្លូវការនូវរថយន្ត Audi Q5 និង SQ5 សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃចាប់ពី ៥៨ ០០០ដុល្លារ ដល់ ៩២ ០០០ដុល្លារ នៅក្នុងទីផ្សារតំបន់អឺរ៉ុប។

ទាក់ទងទៅនឹងផ្នែកម៉ាសុីនរថយន្ត Audi Q5 និង SQ5 សេរ៊ីឆ្នាំ២០២៥ ទទួលបានជម្រើសម៉ាសុីនចំនួន២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសុាំងចំណុះ ២,០លីត្រ turbocharge ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៦៨សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ AWD។
  • ម៉ាស៊ីនសុាំងចំណុះ ៣,០លីត្រ turbocharge V6 ផលិតកម្លាំងបាន ៣៦២សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ AWD។

ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តសេរ៊ីថ្មីនេះ​ មានភាពស្ព័រ ទាន់សម័យ និងទំនើបខ្លាំង ដោយមានបំពាក់ជាមួយប៉ាណាសំណុះហ្សីន ជាមយយចង្កៀងមុខ-ក្រោយ LED, ឃ្លុបក្រោយអូតូ និងបំពាក់ជាមួយយ៉ាន់កង់ទំហំ ១៨ ដល់ ២០អ៊ីញ។

យ៉ាងណាមិញ រថយន្ត រថយន្ត Audi Q5 និង SQ5 សេរ៊ីឆ្នាំ២០២៥ មានភ្ជាប់មកជាស្តង់ដារជាមួយកៅអីពូកស្បែក មានមុខងារកម្តៅ-ត្រជាក់, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ, អេក្រង់កម្សាន្ត touchscreen ទំហំ ១៤,‌៥អ៊ីញ និងអេក្រង់កុងទ័រឌីជីថលទំហំ ១១,៩អ៊ីញជាប្រភេទអេក្រង់ភ្លោះ និងជម្រើសអេក្រង់កម្សាន្ត touchscreen សម្រាប់អ្នកដំណើរខាងមុខទំហំ ១០,៩អ៊ីញ ក៏ដូចជាអេក្រង់ heads-up display ជាដើម។ ក្រៅពីនោះវាក៏មានមុខងារជំនួយការបើកបរជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម