Audi ចំណាយរាប់ពាន់លានដុល្លារដើម្បីដេញតាម Tesla

Audi បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​របស់​ Volkswagen Group ដែល​នឹង​ដឹក​នាំ​ខាង​ការ​អភិវឌ្ឍន៍​​បច្ចេកវិទ្យា និង​គ្រោង​ឆ្អឹង​រថយន្ត​អគ្គិសនី​ថ្មី។

ក្នុង​នោះ​ដែរ​ Audi កំពុង​តែ​សិក្សា​លើ​គម្រោង​ការ​មួយ​ឈ្មោះ​ថា​ Project Artemis ជា​គម្រោង​ការ​​ផលិត​រថយន្ត​​អគ្គិសនី​ដ៏​ទំនើប​ និង​ពោរ​ពេញ​ដោយ​ការ​សម្ងាត់​បំផុត​ ដែល​គ្រោង​នឹង​បង្ហាញ​ចេញ​នៅ​ត្រឹម​ឆ្នាំ ២០២៤ ខាង​មុខ។ ដើម្បី​ឲ្យ​គម្រោង​ការ​នេះ​សម្រេច​បាន​ដូច​ការ​គ្រោង​ទុក Audi បាន​ធ្វើ​ការ​ដាក់​ចេញ​ផែនការ​នៃ​ការ​ចំណាយ​រហូត​ដល់​ឆ្នាំ ២០២៥​ ជា​មួយ​ការ​បណ្ដាក់​ទុន​ជា​ទឹក​ប្រាក់​ ១២​ពាន់​លាន​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​Audi ​ក៏​គ្រោង​នឹង​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនី​ថ្មី​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ម៉ូដែល Audi Q4 e-tron និង​រថយន្ត​ e-tron GT ដែល​អាច​នឹង​ចេញ​នៅ​ឆ្នាំ ២០២១។ បន្ថែម​ពី​នេះ​នៅ​ត្រឹម​ឆ្នាំ ២០២៥ ក្រុមហ៊ុន​នឹង​ពង្រីក​សែ​ស្រឡាយ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ឲ្យ​បាន​ប្រមាណ​ ៣០​ម៉ូដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម