Audi នឹងផលិតឡានអគ្គិសនីនៅរោងចក្រទាំងអស់ត្រឹមឆ្នាំ២០២៩

[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសរួចហើយថាខ្លួននឹងប្រកាសចេញតែរថយន្តអគ្គិសនីប៉ុណ្ណោះនៅចាប់ពីឆ្នាំ​២០២៦ ហើយនឹងជម្រុះចោលរថយន្តម៉ាស៊ីនពីស្តុងនៅត្រឹមឆ្នាំ២០៣៣។

ជាការប្ដេជ្ញារលើផែនការរបស់ខ្លួន ក្រុមហ៊ុន Audi គ្រោងផលិតរថយន្តអគ្គិសនីនៅគ្រប់រោងចក្រទាំងអស់របស់នៅត្រឹមឆ្នាំ២០២៩។​រឿងរ៉ាវបែបនេះបានកើតឡើងរួចមកហើយនៅឯរោងចក្រ Böllinger Höfe នៅអាល្លឺម៉ង់ និងរោងចក្រ Brussels នៅប្រទេស​បែលហ្ស៉ិក ដោយរោងចក្រ Ingolstadt នៅអាល្លឺម៉ង់នឹងដើរតាមនៅឆ្នាំក្រោយ ពេលដែលរថយន្ត Q6 E-Tron ចាប់ផ្ដើមរំកិលចេញរោងចក្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល៦ឆ្នាំខាងមុខ ការផលិតរថយន្តអគ្គិសនីនឹងចាប់ផ្ដើមនៅរោងចក្រ Neckarsulm នៅអាល្លឺម៉ង់, រោងចក្រ San José Chiapa នៅប្រទេសម៉ិចស៊ីកូ និងរោងចក្រ Győr នៅប្រទេសហុងគ្រី។ Audi និយាយថាខ្លួន​នឹង​សាងសង់​រោងចក្រ​ថ្មី​នៅតំបន់ដែលត្រូវការការផលិតបន្ថែមផងដែរ។

ក្នុងពេលជាមួយគ្នានេះ Audi នឹងវិនិយោគទឹកប្រាក់ប្រមាណ ៥០០លានអឺរ៉ូ នៅត្រឹមឆ្នាំ២០២៥ ដើម្បីបង្វឹកបុគ្គលិករបស់​ខ្លួន​សម្រាប់​ការផលិតរថយន្តអគ្គិសនីនៅជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម