Audi នឹងមាន CEO ថ្មី ដែលជាអតីតជើងខ្លាំងនៅ BMW

MUNICH, GERMANY - MARCH 21: Member of the Board Markus Duesmann looks on during the annual results press conference of BMW AG on March 21, 2018 in Munich, Germany. (Photo by TF-Images/Getty Images)

ក្រុមហ៊ុន Audi នឹង​មាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្មី ឈ្មោះ​ថា​ Markus Duesmann ដែល​លោក​គឺ​ជា​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ម៉ាស៊ីន និង​ផ្នែក​ទិញ នៅ​ក្រុមហ៊ុន​រថយន្ត​ BMW។

Markus Duesmann

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អាល្លឺម៉ង់ ​លោក Duesmann នឹង​ចាក​ចេញ​ពី​តំណែង​នៅ BMW រួច​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់ Audi នៅ​ថ្ងៃ​ទី ១ មេសា ឆ្នាំ ២០២០។ គួរ​ដឹង​ថា​កន្លង​មក​មាន​ការ​រាយការណ៍​ថា Volkswagen (ក្រុមហ៊ុន​មេ​របស់ Audi និង BMW) បាន​ស្វែង​រក​មនុស្ស​ម្នាក់ មាន​ជំនាញ​ខាង​ផ្នែក​ម៉ាស៊ីន ខណៈ​ពេល​ដែល​ខ្លួន​ងើប​ចេញ​ពី​រឿង​អាស្រូវ​​ទាក់ទង​នឹង​រថយន្ត​​ម៉ាស៊ីន​ម៉ាស៊ូត។

អតីត​នាយក​ប្រតិបត្តិ Audi និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ VW លោក Rupert Stadler បាន​បង្ខំ​ចិត្ត​​ចុះ​ចេញ​ពី​តំណែង​ជា​បណ្ដោះ​អាសន្ន​នៅ​ខែ​មិថុនា ឆ្នាំ ២០១៨ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​ស៊ើបអង្កេត​​រឿង​​អាស្រូវ​ម៉ាស៊ីន​ម៉ាស៊ូត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Duesmann បាន​ក្លាយ​ជា​មុខ​សញ្ញា​មួយ​របស់ VW។ យ៉ាងណាក្ដី​ដំណើរ​ការ​នៃ​ការ​ជួល​លោក Duesmann គឺ​បាន​អូស​បន្លាយ​ពេល​ជា​បន្ត​បន្ទាប់ ដោយ​សា​កុងត្រា​ជា​មួយ BMW ​ត្រូវ​ចាំ​ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០១៩ ទើប​ផុត៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម