
ក្រុមហ៊ុន Audi បានបង្ហាញរថយន្តប្រភេទ Sport Car ប្រើអគ្គិសនីទ្វារ២ ប្រភេទ Roadster ដែលមានការរចនាស្រដៀងទៅនឹងរថយន្ត TT និងរថយន្តប្រណាំង Auto Union។ រថយន្ត Audi Concept C roadster ដែលក្រុមហ៊ុនបានដាក់បង្ហាញនេះឃើញនេះនឹងមានការកែប្រែទេនឹងត្រូវផលិតនាពេលខាងមុខ។
បើតាមប៉ាន់ស្មានរូបរាងរថយន្ដដែលបានថតនៅក្នុងស្ទូឌីយ៉ូ រថយន្ដនេះមានអាចនឹងមានប្រវែងតួខ្លួនសរុប ៤ ៥២១មម ទទឹង ១ ៩៧១មម និងគម្លាតកង់មុខក្រោយ ២ ៥៦៧មម ។ ជាមួយប្រវែងរូបរាងប៉ុណ្ណឹងវាធ្វើឲ្យរថយន្ដនេះកាន់ធំហើយវែង ជាងរថយន្ត TT ដើម និងរថយន្ត R8 របស់ពួកគេដែលបានបញ្ឈប់ការផលិត។ រថយន្ដ Audi Concept C ផ្ដល់មកជាមួយជម្រើសពណ៌ Titanium ស្រអាប់។ ចំណុចពិសេសនៅផ្នែកខាងក្រោយគឺការរចនាដំបូលរាង fastback គ្មានបង្អួចខាងក្រោយ ហើយត្រូវបានជំនួសដោយបន្ទះ louvers មួយចំនួន។ នៅផ្នែកខាងមុខ ភាពភ្លឺរលោងដូចប្រាក់ និងចង្កៀងមុខតូចៗ ផ្តល់នូវរូបរាងដូចមួកសុវត្ថិភាព Robocop។
ទោះបីជារថយន្ត Concept C មានទំហំតូចក៏ដោយ ក៏វាមានរូបរាងមាំមួនជាមួយការបន្ថែមគែមកង់ (fender) និងគម្របម៉ាស៊ីន (hood) ដែលមានខ្សែបន្ទាត់ច្បាស់ៗ និងផ្នែកខាងក្រោយ។ ចំណុចដែលពិសេសមួយទៀតគឺរថយន្ដបានបំពាក់មកជាមួយដំបូលរឹងដែលអាចបត់ចូលទៅក្នុងឃ្លុបក្រោយរថយន្តបាន ធ្វើឲ្យកាប៊ីនខាងក្នុងចំហរ ផ្ដល់ភាពងាយស្រួលពេលបងប្អូនត្រូវការជិះស្រូបយកខ្យល់អាកាស។
នៅខាងក្នុង កៅអីត្រូវបានគ្របដណ្ដប់ដោយក្រណាត់ wool twill អ្នករចនាដោយលោក Tiziana Mauri ប្រធានផ្នែកពណ៌និងការលម្អ។ ចំពោះប្រភេទស្បែកនិងកៅអីបានរចនាមក ជួយសម្រួលក្នុងការដកដង្ហើម និងផ្តល់នូវផាសុកភាព ដល់អ្នកធ្វើដំណើរ។
នៅផ្នែកខាងក្នុងឧបករណ៍ប្តូរលេខទៅបានបំពាក់នៅដៃចង្កូត ចំណុចពិសេសខ្លាំងគឺអេក្រង់ទំហំ ១០.៤អុីញរបស់រថយន្ដនេះ អាចបញ្ជាលាក់ចូលក្នុងបាន ការសម្រេចធ្វើបែបនេះគឺដើម្បីការពារការរំខាន នៅពេលបងប្អូនគ្មានតម្រូវការប្រើប្រាស់។ លើសពីនេះ កន្លែងផ្ទុកសម្ភារៈក៏ត្រូវបានលាក់នៅក្រោមគម្របកុងសូលថ្លាមួយផងដែរ៕