[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Audi Q6 e-tron Concept ប្រភេទ SUV off-road ប្រើថាមពលអគ្គិសនីសុទ្ធ នៅលើទំព័រ Facebook របស់ខ្លួន ។
សម្រាប់គំរូរថយន្តនេះ មានភាពហាប់ណែន និងអំណាច ដោយផ្អែកនៅលើរថយន្តម៉ូដែល Audi Q6 Sportback e-tron ដោយមានប៉ាណាបិទជិត នឹងចង្កៀងមុខ LED រាងស្តើង ព្រមទាំងបានបន្ថែមអំពូល LED quad-LED ដើម្បីបញ្ជាក់អំពីលក្ខណៈ off-road ក៏ដូចជាថាសកង់ស្រោបដោយសំបកក្រាស់ពណ៌ខ្មៅ និងកាងដែក roof rial លើដំបូលជាមួយអំពូល LED ផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានទាក់ទងទៅនឹងផ្នែកខាងក្នុង រួមទាំងផ្នែកថាមពលម៉ាស៊ីន ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែរំពឹងថា បំពាក់ម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥១០ សេះ ផ្កួបជាមួយអាគុយ ដែលអាចបើកបរបានចម្ងាយ ៦០៧ គីឡូម៉េត្រ ៕