Audi ប្រកាសចេញជាផ្លូវការនូវរថយន្ត EV ថ្មីរបស់ខ្លួន តម្លែតែ ៣មុឺនដុល្លារប៉ុណ្ណោះ តែអាចជិះបាន ៨០០គ.ម

បន្ទាប់ពីប្រកាសដាក់បង្ហាញអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Audi បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Audi E5 Sportback របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃចាប់ពី ៣២ ៥០០ដុល្លារ ដល់ ៤៤ ០០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង intelligent digital platform ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Audi និង SAIC ។ រថយន្តនេះ មានប្រវែង ៤ ៨៨១ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៤៧៩ ម.ម និងប្រវែងគម្លាតកង់ ២ ៩៥០ ម.ម ។ វាដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៩៩សេះ
  • ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៤០៨សេះ
  • ម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥២៥សេះ
  • ម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៨៧សេះ

ជាមួយគ្នានេះ​ ក៏ទទួលបាននូវជម្រើសអាគុយទំហំ ៧៦, ៨៣ និង ១០០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៦១៨, ៦២៣, ៦៤៧ និង ៧៧៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងផងដែរ។ ចំណែកការសាកថ្មវិញ គ្រាន់តែសាក ១០នាទីប៉ុណ្ណោះ គឺអាចជិះបានចម្ងាយ ៣៧០គីឡូម៉ែត្រ។

សម្រាប់ការរចនារូបរាងវិញ គឺមាន​ការឌីស្សាញ​ប្លែកបែបអនាគត ហើយវាក៏ទទួលបាននូវប្រព័ន្ធ LiDAR លើដំបូល ក៏ដូចជាប្រព័ន្ធ LiDAR ជាច្រើនជម្រើស និងប្រព័ន្ធកាមេរ៉ាចចំនួន ១១ចំនុចផងដែរ។ ចំពោះផ្នែកខាងក្នុង គឺទទួលបាននូវប្រព័ន្ធអេក្រង់ប្រភេទ “ultrawide” លាតពេញផ្ទៃតាបឡូតែម្តង ខណៈផ្នែកផ្សេងៗទៀត គឺត្រូវបានរចនាយ៉ាងប្រណិតជាស្បែក និងសម្ភារៈមានគុណភាពកម្រិតខ្ពស់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម