Audi សង្ឃឹមថាចំនួនលក់នឹងវិលត្រឡប់ដូចដើមវិញ ក្នុងពេល ២ ឬ៣ឆ្នាំទៀត

លោក Markus Duesmann នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Audi បាន​ប្រាប់​ដល់​កាសែត​ទស្សនាវដ្ដី​អាល្លឺម៉ង់​ថា​​ចំនួន​លក់​​របស់​ក្រុមហ៊ុន​នឹង​វិល​ត្រឡប់​ដូច​ដើម​វិញ (មុន​ពេល​មិន​ទាន់​មាន​កូវីដ​១៩) ក្នុង​ពេល ២ ឬ​ ៣​ឆ្នាំ​ទៀត។

ក្រុមហ៊ុន Audi បាន​រំពឹង​ខ្ពស់​លើ​​រថយន្ត​អគ្គិសនី​ដែល​មាន​តម្រូវ​ការ​កើន​ឡើង​ ដោយ​​មាន​ការ​​ផ្ដល់​ជា​ប្រាក់​ជំនួយ​​ពី​រដ្ឋាភិបាល​លើ​រថយន្ត​អគ្គិសនី។ Audi សង្ឃឹម​ថា​នា​ឆ្នាំ ២០២០​នេះ នឹង​អាច​លក់​រថយន្ត​អគ្គិសនី e-tron បាន​ខ្ទង់ ៤​ម៉ឺន​គ្រឿង ដោយ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​ ក្រុមហ៊ុន​អាច​លក់​ចេញ​រថយន្ត​នេះ​បាន ១៧ ០០០​គ្រឿង​រួច​ទៅ​ហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​រថយន្ត​ e-tron ជា​ម៉ូដែល​សំខាន់​មួយ​សម្រាប់​ Audi លោក Duesmann បាន​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន Tesla នៅ​តែ​មាន​ការ​នាំ​មុខ​លើ​ផ្នែក​​បច្ចេកវិទ្យា​មួយ​ចំនួន​។ លោក​បាន​សង្កត់​ធ្ងន់​ថា​​នៅ​ផ្នែក​កុំព្យូទ័រ និង​ស្ថាបត្យកម្ម Software រួម​ជា​មួយ​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​ Audi នៅ​តែ​នាំ​មុខ​គេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម