មានការចុះផ្សាយថា Volkswagen Group មានគម្រោងដាក់ក្រុមហ៊ុន Bentley ឲ្យស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមហ៊ុន Audi ប្រៀបដូចជាក្រុមហ៊ុន Lamborghini ដែរ។
ដំណឹងនេះបានចុះផ្សាយដោយវិបសាយព័ត៌មានភាសាអាល្លឺម៉ង់ឈ្មោះថា Automobilwoche ដែលបានដកស្រង់ប្រភពចេញពីក្រុមហ៊ុន Volkswagen Group មកថា VW ចង់ផ្ដល់នូវការចាប់ផ្ដើមថ្មីមួយសម្រាប់ Bentley ក្រោមការមើលថែរបស់ Audi។
ប្រសិនបើផែនការនេះជាការពិតមែន វាមានន័យថា Audi នឹងជាអ្នកត្រួតពិនិត្យលើសកម្មភាពបច្ចេកវិទ្យា និងហិរញ្ញវត្ថុរបស់ Bentley ចាប់ផ្ដើមពីឆ្នាំក្រោយទៅ។ គួរដឹងថា Bentley អាចរកប្រាក់ចំណេញបានកាលពីឆ្នាំមុន ប៉ុន្តែនៅឆ្នាំនេះដោយសារវិបត្តិកូវីដ១៩ ក្រុមហ៊ុនអាចនឹងរងការខាតបង់៕