Audi អាចនឹងលែងផលិតឡានប្រើប្រេងឥន្ធនៈ និង Hybrid នៅឆ្នាំ ២០២៦

ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្តប្រើអគ្គិសនីជាច្រើនម៉ូដែលរួចមកហើយ ក្នុងរយៈពេលប៉ុន្មានខែកន្លងចុងក្រោយនេះ រួមមានទាំងម៉ូដែល e-tron GT, Q4 e-tron និង Q4 Sportback e-tron ហើយក្រុមហ៊ុននេះហាក់បីដូចជានឹងផលិតតែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ដកស្រង់ការអត្ថាធិប្បាយរបស់នាយកប្រតិបត្តិក្រុមហ៊ុន Audi លោក Markus Duesmann បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ នឹងឈប់ចេញរថយន្តថ្មីជាមួយនឹងម៉ាស៊ីនសាំង និងម៉ាស៊ូត នៅឆ្នាំត្រឹម ២០២៦។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Markus បានបន្ថែមឲ្យដឹងថា “ម៉ាស៊ីនចំហេះក្នុង ដែលមានស្រាប់នឹងបន្តនៅដល់ពេលនោះ ប៉ុន្តែនៅទីបំផុតម៉ាស៊ីនទាំងនោះនឹងត្រូវគេបោះបង់ចោល។ មិនមានការបញ្ជាក់ថាពេលណាជាក់លាក់នោះទេ ប៉ុន្តែក្រោយឆ្នាំ ២០២៦ នឹងមានតែរថយន្តអគ្គិសនីប៉ុណ្ណោះ”។

ការឈប់ប្រើម៉ាស៊ីនម៉ាស៊ីនចំហេះក្នុង ត្រូវបានគេរាយការណ៍ថា នឹងកើតឡើងស្របពេលជាមួយនឹងការឈប់ប្រើម៉ាស៊ីន Hybrid ដែរ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើន ងាកមកប្រើម៉ាស៊ីន Plug-in Hybrid និងថាមពលអគ្គិសនីសុទ្ធវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម