Audi A3 និង S3 ឆ្នាំ២០២២ ចេញជាផ្លូវការ តម្លៃចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត A3 និង S3 ស៊េរីឆ្នាំ២០២២ ដែលជាជំនាន់ទី៤ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Audi A3 និង S3 ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣៣ ៩០០ដុល្លារ សម្រាប់ម៉ូដែល A3 Sedan 40 TFSI Premium និង ៤៣ ២០០ដុល្លារ សម្រាប់ A3 Sedan 40 TFSI Quattro ប្រើប៉ុងពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក S3 វិញ នឹងមានតម្លៃចាប់ពី ៤៤ ៩០០ដុល្លារ សម្រាប់ម៉ូដែល Premium និងឡើងដល់ ៥១ ៥០០ដុល្លារ សម្រាប់ម៉ូដែល Prestige។

រថយន្តទាំងពីរម៉ូដែលខាងលើបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ សម្រាប់ម៉ូដែល A3 និង ៣០៦សេះ លើម៉ូដែល S3។ ពួកវាប្រើប្រអប់លេខអូតូ ៧វគ្គ S-Tronic dual-clutch និង មានជំនួយពីប្រព័ន្ធ mild-hybrid ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទីសម្រាប់ម៉ូដែល S3។

ដោយឡែក ផ្នែកខាងក្នុងវិញ វាបំពាក់អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ និងកុងទ័រឌីជីថល ១០,២៥អ៊ីញមកស្តង់ដារ តែក៏មាន Option កុងទ័រ ១២,៣អ៊ីញផងដែរ។ អេក្រង់នេះក៏អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម