Audi A3 Sportback 35 TFSI ឆ្នាំ ២០២២ បង្ហាញខ្លួនជាផ្លូវការនៅក្នុងពិពណ៍ Motor Expo ឆ្នាំ២០២១ ជាមួយតម្លៃចាប់ពី ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Audi បានបង្ហាញនូវម៉ូឌែល A3 Sportback TFSI  ស៊េរីឆ្នាំ២០២២ ជាផ្លូវការនៅក្នុងពិពណ៍ Motor Expo ឆ្នាំ២០២១ នៅប្រទេសថៃ។

ចំពោះការឌីហ្សាញខាងក្រៅវិញ Audi A3 Sportback 35 TFSI បានភ្ជាប់មកជាមួយចង្កៀងមុខ LED អមដោយអំពូល LED បំភ្លឺពេលថ្ងៃនិងមានមុខងារបើក-បិទដោយស្វ័យប្រវត្តិ និងយ៉ាន់ស្ព័រទំហំ ១៨ អ៊ីញ។ បន្ថែមពីនេះវាក៏បានបំពាក់នូវស្បែកកៅអីប្រភេទ Sport ដែលអាចបញ្ជាបាន ២ទិសដៅ បូកនឹងអេក្រង់ MMI ១០,១ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Audi A3 Sportback 35 TFSI ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៤លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៥០សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៨វគ្គ។

យ៉ាងណាមិញចំពោះរថយន្ត Audi A3 Sportback 35 TFSI ស៊េរីឆ្នាំ២០២២ នេះមានតម្លៃចាប់ពី ៧០ ៨៧១ដុល្លារ សម្រាប់ទីផ្សារនៅប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម