AUDI E5 Sportback បង្ហាញខ្លួនផ្លូវការនៅក្នុងពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២៥

រថយន្ត AUDI E5 Sportback ជាផ្លែផ្កាដំបូងនៃភាពជាដៃគូសហការរវាងក្រុមហ៊ុន Audi និង SAIC ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។

From vision to reality: new AUDI brand debuts its first model – the AUDI E5  Sportback | Audi MediaCenterក្រុមហ៊ុន Audi បានដាក់បង្ហាញជាផ្លូវការនូវម៉ូដែលផលិតដំបូងបំផុតរបស់ខ្លួន AUDI ថ្មីរបស់ខ្លួន គឺរថយន្ត E5 Sportback ។ ម៉ាកយីហោ AUDI ថ្មីសរសេរជាអក្សរធំ ដោយគ្មានកងរង្វង់ជានិមិត្តរូប វានិមិត្តសញា្ញតំណាងឲ្យការបោះជំហានថ្មីមួយ ដែលមានភាពខុសគ្នាម៉ាកយីហោ Audi បែបប្រពៃណីដែលរក្សាបាននូវ DNA របស់ក្រុមហ៊ុនមួយនេះ។ AUDI ជាម៉ាកយីហោផ្តាច់មុខសម្រាប់ប្រទេសចិននេះ ដែលបានរួមបញ្ចូលគ្នានូវជាមួយវិស្វកម្មរបស់ក្រុមងហ៊ុន Audi ជាមួយនឹងនវានុវត្តន៍ដែលត្រូវបានរៀបចំឡើងយ៉ាងជាក់លាក់សម្រាប់អ្នកប្រើប្រាស់ជនជាតិចិន។

VW Group pitches comeback in China with new models, in-house assisted  driving | Reutersលោក Gernot Döllner ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងនៃក្រុមហ៊ុន AUDI AG បាននិយាយថា៖«ជាមួយនឹងម៉ាកយីហោ AUDI ថ្មីរបស់យើងសម្រាប់តែប្រទេសចិន» ។ លោកបានបន្ថែមថា៖«រថយន្ត E5 Sportback ផ្តល់ជូននូវគុណភាពល្អបំផុតរបស់ Audi ដែលត្រូវបានស្រមៃឡើងវិញ និងរៀបចំឡើងយ៉ាងពិសេសសម្រាប់អតិថិជននៅក្នុងប្រទេសចិន»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi's first AUDI is the AUDI E5 Sportback. | The Vergeរថយន្តនេះប្រវែងតួខ្លួនសរុប ៤ ៨៧០មម ទទឹង ១ ៩៩០មម កម្ពស់ ១ ៤៦០មម និងគម្លាតកង់មុខក្រោយប្រវែង ២ ៩៥០មម។ ការរចនាបែបទំនើប ស្ព័រ របស់វាមានលក្ខណៈពិសេសគឺរូបរាង fastback លេចធ្លោជាមួយនឹងសមាមាត្រដែលមើលទៅមានថាមពល។

សមត្ថភាពរបស់រថយន្ដ AUDI E5 Sportback

  • អាចផលិតកម្លាំងបាន ៧៧៦ កម្លាំងសេះ
  • បើកបរបានចម្ងាយ ៧៧០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC
  • ជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣.៤ វិនាទី
  • ដំណើរការដោយម៉ូត័រអគ្គិសនីចំនួន ៤
  • គាំទ្រការសាកថ្មល្បឿន ៨០០ វ៉ុល សាកថ្ម១០ នាទី អាចបើកាបាន ៣៧០ គីឡូម៉ែត្រ
  • បំពាក់មកជាមួយអាគុយទំហំ ១០០ kWh

Audi's AUDI Launches 770 HP Wagon Most Of The World Will Never See |  Carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម