នាថ្មីៗនេះ Audi បានបញ្ចេញ SUV ខ្នាតតូចម៉ូដែល Q2 L ដែលជាប្រភេទតួវែង សម្រាប់ទីផ្សារប្រទេសចិន។ Q2 L មានរូបរាង និងលក្ខណៈពិសេសមិនខុសគ្នាប៉ុន្មានពី Q2 ធម្មតាឡើយ។
Q2 L មានប្រវែងសរុប ៤,២ ម៉ែត្រ វែងជាង Q2 ធម្មតា ២៧ មីល្លីម៉ែត្រ។ បើមើលនឹងភ្នែកទទេ ប្រវែងប៉ុណ្ណេះហាក់មិនខុសគ្នាអ្វីឡើយ ប៉ុន្តែវាផ្តល់នូវកន្លែងអង្គុយកាន់តែធំទូលាយដល់អ្នកដំណើរខាងក្រោយ ជាពិសេសកន្លែងដាក់ជើងតែម្តង។
Audi Q2 L ដែលលក់នៅលើទីផ្សារប្រទេសចិន ប្រើម៉ាស៊ីនចំនួន ២ ប្រភេទ គឺម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩២ សេះ និងមួយទៀត មានកម្លាំង ១៤៨ សេះ។ វាប្រើប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ DSG ដូចគ្នា។
Q2 L តួវែងនេះ មានតម្លៃចាប់ពី ៣២ ៦០០ ដុល្លារ ដល់ ៤០ ៥០០ ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន៕