Audi Q3 2026 មកជាកញ្ចប់តែម្ដងមានទាំងជម្រើស Hybrid និង Plug-In Hybrid

រថយន្ត Audi Q3 ឆ្នាំស៊េរីឆ្នាំ២០២៦ ត្រូវបានបង្ហាញខ្លួនជាផ្លូវការ មុនពេលចេញលក់នៅទីផ្សារអឺរ៉ុបក្នុងខែកញ្ញា ហើយរថយន្ដត្រូវបានរំពឹងថានឹងមានវត្ដមាននៅទីផ្សារអូស្ត្រាលីនៅពាក់កណ្ដាលឆ្នាំ២០២៦ ហើយអ្វីកាន់ទែពិសេសគឺដំណើរដោយប្រព័ន្ធ hybrid និង plug-in hybrid (PHEV)។

រថយន្ត Audi Q3 ត្រូវបានបង្កើតផ្អែកលើគ្រោងឆ្អឹង MQB Evo ត្រូវបានប្រើប្រាស់នៅលើរថយន្ត Volkswagen Golf និង Tiguan រួមទាំងរថយន្ត Audi A3 ប្រភេទ sedan និង hatchback ផងដែរ ផ្តល់ជូននូវជម្រើសម៉ាស៊ីន mild-hybrid 48V, ម៉ាស៊ីនប្រើឥន្ធនៈ និង plug-in hybrid PHEV សម្រាប់ទីផ្សារសកល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលមកដល់រូបរាងនៃការឌីស្សាញ ចាប់ផ្ដើមពីខាងក្រៅ រថយន្ដនេះ បំពាក់មកជាមួយប៉ាណាផ្នែកខាងមុខមានប្រល្លោះធំៗ អមសងខាងដោយអំពូលភ្លើងបំភ្លឺពេលថ្ងៃ (Digital daytime running lights) ស្ថិតនៅផ្នែកខាងលើនិងបំពាក់ចង្កៀងមុខ Digital Matrix LED ស្ថិតនៅខាងក្រោម ជាប្រភេទ micro-LED ។ ផ្នែកខាងក្រោយ រចនាមកបែបទាក់ទាញដោយបំពាក់ជាមួយភ្លើង LED បែងចែកជាមួយ២ផ្នែក បន្ថែមការមកជាមួយភ្លើង LED អូសកាត់ជាបន្ទាត់ Logo Audi ប្រភេទ LED បន្ថែមមកជាមួយប៉ាណាជាសំណាញ់នៅផ្នែកខាងក្រោមនិងកាងខាងក្រោយនៅលើដំបូល។

2026 Audi Q3 makes global debut - carsales.com.auផ្ទៃខាងក្នុងនៃរថយន្តបានទទួលការផ្លាស់ប្តូរដ៏សំខាន់ ដោយបានលុបបំបាត់ប៊ូតុងប្ដូរលេខបែបប្រពៃណី ដោយបានត្រូវបានបំពាក់នៅផ្នែកខាងស្តាំនៃចង្កូតវិញ។ អ្វីដែលគួរចាប់អារម្មណ៍ជាងនេះទៅទៀតនោះរថយន្ដបានបំពាក់មកអេក្រង់កុងទ័រឌីជីថលទំហំ ១១.៩ អុីញ និងប្រព័ន្ធកម្សាន្តទំហំ ១២.៨អុីញ កន្លែងសាកថ្មទូរស័ព្ទអត់ប្រើខ្សែទំហំ15w ភ្លើងលម្អក្នុងរថយន្ដ។ អ្វីកាន់តែអតិថិជននៅជាប់បន្ទះទ្វារត្រូវបានបំពាក់មគជាមួយភ្លើងបំភ្លឺ មានរន្ធឡាស៊ែរចំនួន៣០០គ្រាប់។

រថយន្ត Audi Q3 ឆ្នាំស៊េរីឆ្នាំ២០២៦ រចនាមានច្រើនជម្រើសក្នុងនោះមានទាំងប្រភេទម៉ាសុីនសាំងនិងម៉ាសុីនម៉ាសូត។ សម្រាប់ម៉ូឌែលដាក់លក់នៅតំបន់អឺរ៉ុបបំពាក់មកដំណើរដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ ទំហំ ៤ ស៊ីឡាំង រួមបញ្ចូួលជាមួយប្រព័ន្ធ Mild-Hybrid និងម៉ាស៊ីនប្រើប្រាស់សាំងចំណុះ 2.0 លីត្រ ៤ ស៊ីឡាំង។ បន្ថែមពីនេះក៏បន្ថែមមកជាមួយជម្រើសម៉ាស៊ីន Plug-in Hybrid រួមបញ្ចូលម៉ាស៊ីនសាំង 1.5 លីត្រផងដែរ។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិកដំណើរការដោយម៉ាស៊ីនសាំងចំណុះ 2.0 លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង។ ក្រុមហ៊ុន Audi បានបញ្ជាក់ថាម៉ូឌែល Q3 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នឹងត្រូវបានលក់ផ្តាច់មុខជាមួយនឹងម៉ាស៊ីនចំណុះ 2.0 លីត្រ turbocharged ៤ ស៊ីឡាំង ដោយគ្មានភ្ជាប់មកជាមួយប្រព័ន្ធ Mild-Hybrid  ឬ Plug-in Hybrid ទេ។

Audi មិនបានបញ្ចេញព័ត៌មានលម្អិតច្រើនទេ ប៉ុន្តែបានបញ្ជាក់ថា រថយន្ត plug-in hybrid អាចបើកបរបានចម្ងាយ ១១៩គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP ។ ម៉ូឌែលនេះក៏បំពាក់មកជាមួួយរន្ធសាក DC 50kW ដែលអាចសាកពី ១០% ទៅ ៨០% ប្រើពេលជិត៣០នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម