ក្រុមហ៊ុណ Audi USA ទើបតែបានប្រកាសចេញនូវតម្លៃជាផ្លូវការរបស់ Q5 Sportback ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយវានឹងមានតម្លៃចាប់ពី ៤៨ ៨៩៥ដុល្លារ ខណៈម៉ូដែល SQ5 នឹងចាប់ពី ៥៧ ១៩៥ដុល្លារ។
Q5 ដែលជារថយន្តលក់ដាច់បំផុតរបស់ Audi នៅសហរដ្ឋអាមេរិកនេះ មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ TFSI ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦១សេះ ខណៈ SQ5 ប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ V6 មានកម្លាំង ៣៤៩សសេះ។
SUV ខ្នាតមធ្យមនេះមានបំពាក់អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ ជាមួយនឹងកុងទ័រឌីជីថល ១២,៣អ៊ីញ ដែលបង្ហាញព័ត៌មានជាច្រើន ព្រមទាំងផែនទីនៅលើអេក្រង់នោះទៀតផង។ ជាមួយគ្នានេះ មុខងារ Apple CarPlay និង Android Auto ត្រូវបានបំពាក់មកស្តង់ដារតែម្តង។ ដោយឡែក ប្រព័ន្ធសំឡេង Bang & Olufsen ១៩គ្រាប់ និងចង្កៀងមុខ Matrix LED គឺជា Option។
គួរឲ្យដឹងថា ជាមួយនឹងតម្លៃជិត ៤៩ ០០០ដុល្លារនេះ រថយន្ត Audi Q5 Sportback ថ្លៃជាងម៉ូដែល Q5 ធម្មតាប្រហែល ៤ ៥០០ដុល្លារឯណោះ៕