Audi Q8 បួងចង្កូតចាក់អន្ទង់គ្មានញញើត បង្អួតសមត្ថភាពមិនធម្មតា (វីដេអូ)

Q8 គឺ​ជា SUV នៃ​ត្រកូល Q របស់​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ Audi ដែលទើប​បាន​បង្ហាញ​ខ្លួន ដោយ​ចេញ​មក​ប្រជែង រថយន្ត BMW X6 និង Mercedes GLE Coupe។

Audi Q8 មាន​រូបរាង​បែប​ទាន់​សម័យ ហើយ​ថែមទាំង​មាន​បច្ចេកវិទ្យា​ទំនើប​ថែម និងសមត្ថភាពមិនធម្មតាឡើយ។ វា​ប្រើ​ម៉ាស៊ីនទំហំ​​ ៦ ស៊ីឡាំង​ ប្រភេទ​ Turbocharged ចំណុះ ៣,០ លីត្រ​ មាន​កម្លាំង​​ ៣៣៥ សេះ ដំណើរការជាមួយប្រអប់​លេខ​អូតូ ៨ វគ្គ ហើយ​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ ១១,៧ លីត្រ ក្នុង ១០០ គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មីៗ​នេះ គេហទំព័រ KM77 ដ៏​ល្បី​របស់​អេស្ប៉ាញ បាន​យក SUV ខាង​លើ​ទៅ​ធ្វើ​តេស្ត​បួង​ចង្កូត (moose test) ក្នុង​ល្បឿន ៧៧ , ៧៩ និង ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ល្បឿន​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​លឿន​ចំពោះ​រថយន្ត SUV។ ជា​

លទ្ធផល រថយន្ត Audi Q8 ពិត​ជា​អាច​គ្រប់គ្រង​ស្ថានភាព និង​ទប់​លំនឹង​បាន​យ៉ាង​ល្អ ផ្តល់​នូវ​ទំនុក​ចិត្ត​ខ្ពស់​ដល់​អ្នក​បើកបរ ក៏​ដូច​ជា​អ្នក​រួមដំណើរ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម