Audi Q8 ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែម ជាឡានមានកម្លាំងខ្លាំងបំផុតរបស់ក្រុមហ៊ុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Audi Q8 ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេត និងមុខមាត់ថ្មី ជារថយន្តមានកម្លាំងខ្លាំងជាងគេរបស់ក្រុមហ៊ុន ជាមួយតម្លៃលក់ចាប់ពី ១៥២ ៣០០ ដុល្លារ ដល់ ១៥៧ ៧០០ ដុល្លារនៅទីផ្សារតំបន់អឺរ៉ុប ។

Audi Q8 ដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៥៩២ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៣,៨វិនាទី ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកខាងក្រៅ មានបំពាក់ប៉ាណាទំហំធំ ជាប់សងខាងដោយចង្កៀងមុខប្រភេទ matrix-LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ២៣អ៉ីញ ជាមួយដុំហ្វ្រាំងឌីសខាងមុខ និង 10-piston calipers នៅខាងក្រោយ ខណៈចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ​មានបំពាក់​កៅអីបែបស្ព័រ Honeycomb seat ចង្កូតស្រោបដោយផ្នែកប្រភេទ Alcantara និងប្រើមីក្រូហ្វាយពីដបកែច្នៃសម្រាប់ឧបករណ៍ជ្រើសរើសប្រអប់លេខ និងកន្លែងផ្សេងទៀតផងដែរ

ផ្ទាំងផ្សាយពាណិជ្ជកម្ម