Q8 គឺជា SUV នៃត្រកូល Q របស់ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Audi ដែលទើបបានបង្ហាញខ្លួន ដោយចេញមកប្រជែង រថយន្ត BMW X6 និង Mercedes GLE Coupe។
Audi Q8 មានរូបរាងបែបទាន់សម័យ ហើយថែមទាំងមានបច្ចេកវិទ្យាទំនើបថែម និងសមត្ថភាពមិនធម្មតាឡើយ។ វាប្រើម៉ាស៊ីនទំហំ ៦ ស៊ីឡាំង ប្រភេទ Turbocharged ចំណុះ ៣,០ លីត្រ មានកម្លាំង ៣៣៥ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ហើយមានកម្រិតស៊ីសាំងជាមធ្យម ១១,៧ លីត្រ ក្នុង ១០០ គ.ម។
ថ្មីៗនេះ គេហទំព័រ KM77 ដ៏ល្បីរបស់អេស្ប៉ាញ បានយក SUV ខាងលើទៅធ្វើតេស្តបួងចង្កូត (moose test) ក្នុងល្បឿន ៧៧ , ៧៩ និង ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿននេះត្រូវបានចាត់ទុកថាលឿនចំពោះរថយន្ត SUV។ ជា
លទ្ធផល រថយន្ត Audi Q8 ពិតជាអាចគ្រប់គ្រងស្ថានភាព និងទប់លំនឹងបានយ៉ាងល្អ ផ្តល់នូវទំនុកចិត្តខ្ពស់ដល់អ្នកបើកបរ ក៏ដូចជាអ្នករួមដំណើរផងដែរ៕