Audi RS Q8 កម្លាំង៦០០សេះ បង្ហាញខ្លួនផ្លូវការ ប្រជែង BMX X6 M

Audi បានបញ្ចេញ SUV កំពូលកម្លាំង RS Q8 របស់ខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី 2019 LA Motor Show។

រថយន្ត Audi RS Q8 បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦០០សេះ ខណៈម៉ាស៊ីននេះក៏មានបំពាក់លើរថយន្ត Audi RS6 Avant និង RS7 Sportback ដែរ។ RS Q8 ក៏បានបំពាក់ប្រព័ន្ធដ៏វៃឆ្លាតមួយហៅថា 48V Mild Hybrid ដែលអាចបិទដំណើរការម៉ាស៊ីន៤ ដើម្បីសន្សំសំចៃប្រេង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កំពូលកម្លាំងរបស់ Audi នេះ គឺជាគូប្រជែងរបស់រថយន្ត BMW X6 M ដែលមានកម្លាំង ៦០០សេះដែរ ដោយប្រើម៉ាស៊ីនចំណុះ ៤,៤លីត្រ Bi-Turbo ទំហំ ៨ស៊ីឡាំង។ ទាំង X6 M និង RS Q8 សុទ្ធតែអាចស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី។

ក្រៅពី BMW X6 M ក៏នៅមានកំពូល SUV របស់អង់គ្លេសមួយ ដែលត្រូវប្រជែងនឹង Audi RS Q8 ដែរ គឺ Aston Martin DBX ដែលទើបបង្ហាញខ្លួនថ្មីៗនេះ ដោយបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំ ៥៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម