Audi RS3 ឆ្នាំ២០២២ ៥ម៉ាស៊ីន កម្លាំង ៤០១សេះ ចេញតម្លៃលក់ផ្លូវការ ចាប់ពី ៥៩ ០៩៥ដុល្លារ

ក្រុមហ៊ុន Audi USA ទើបតែបានប្រកាសចេញនូវតម្លៃនៃរថយន្ត Audi RS3 ឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ៥៩ ០៩៥ដុល្លារ។

គួរឲ្យដឹងដែរថា Audi RS3 ឆ្នាំ២០២២ ឥឡូវនេះមានទំហំទទឹងធំជាងមុន, ទម្ងន់ស្រាលជាងមុន និង មានកម្លាំងខ្លាំងជាងមុន បើប្រៀបធៀបជាមួយនឹងស៊េរីឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ Audi RS3 ឆ្នាំ២០២២ នៅតែបន្តប្រើម៉ាស៊ីនសាំង turbocharged ចំណុះ ២,៥លីត្រ ទំហំ ៥ស៊ីឡាំង មានកម្លាំង ៤០១សេះ និងកម្លាំងរមួល ៥០០ញ៉តុនម៉ែត្រ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទីប៉ុណ្ណោះ។

អ្វីដែលរឹតតែពិសេសនោះគឺ RS3 បានបំពាក់ដុំហ្វ្រាំង ៦ពីស្តុង ជាមួយនឹងឌីសទំហំ ៣៧៥មីល្លីម៉ែត្រ នៅខាងមុខ និង ៣១០មីល្លីម៉ែត្រ នៅខាងក្រោយ ដើម្បីបញ្ឈប់រថយន្តនេះឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។

ក្រៅពីនោះ កាប៊ីនខាងក្នុងរបស់វាមានបំពាក់ពូកស្បែកប្រភេទ Nappa leather មកស្តង់ដារ និង កៅអីមុខប្រភេទស្ព័រ អាចសារ៉េបាន ៨បែប ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម