រថយន្ត Audi RS4 Avant ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការ ដោយវាប្រៀបបានទៅនឹងកូនរបស់រថយន្ត Audi RS6 Avant អីចឹង។
ក្រឡេកមើលមួយភ្លេត យើងអាចដឹងថាវាជា RS4 Avant តាមរយៈចង្កៀងមុខ LED ថ្មីរបស់វា។ Audi ក៏បានអាប់ដេតប៉ាណាមុខ ឱ្យរីកទទឹងធំជាងមុន ពណ៌ខ្មៅរលោងយ៉ាងទាក់ទាញទៀតផង។
ដោយឡែកផ្នែកខាងក្នុងវិញ វាបំពាក់អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត MMI ប្រភេទ Touchscreen ទំហំ ១០,១អ៊ីង និង កុងទ័រ Virtual Cockpit យ៉ាងស្រស់ស្អាត និង ទំនើបបំផុត ព្រមទាំងដៃចង្កូតកាំម្ញីយ៉ាងទាក់ទាញផងដែរ។
Audi RS4 Avant ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ២,៩លីត្រ Twin-Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៤៤សេះ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,១វិនាទីប៉ុណ្ណោះ។
សូមបញ្ជាក់ថា រថយន្ត RS4 Avant នឹងមានលក់នៅអឺរ៉ុបចាប់ពីចុងខែតុលា ជាមួយតម្លៃចាប់ពី ៨៨ ៩០០ដុល្លារ៕