Audi បានបញ្ចេញរថយន្ត Sedan ស្ព័រកម្លាំងខ្លាំងម៉ូដែល RS7 Sportback ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ។
RS7 Sportback ប្រើម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង និងប្រព័ន្ធ Mild-Hybrid កម្លាំងសរុប ៥៩២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
RS7 Sportback ផ្តល់ជម្រើសកញ្ចប់ Option “Dynamic” ជួយឱ្យវាអាចរត់ដល់ល្បឿន ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និង “Dynamic Plus” អាចរត់ដល់ល្បឿន ៣០៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ត Audi RS7 Sportback ស៊េរីឆ្នាំ ២០២០ នឹងមានលក់នៅចុងឆ្នាំ ២០១៩ ហើយតម្លៃនឹងបង្ហាញនៅពេលក្រោយ៕