Audi SQ2 ឆ្នាំ២០២១ រូបរាងហំជាងមុន បន្ថែមបច្ចេកវិទ្យាថ្មី អាចរត់ដល់ល្បឿន ២៥០គ.ម៉/ម៉

ក្រុមហ៊ុន Audi បានអាប់ដេតលើរូបរាង និងបច្ចេកវិទ្យាមួយចំនួន នៅលើរថយន្ត SQ2 ស៊េរីឆ្នាំ២០២១ ដែលនឹងចេញលក់នៅដើមឆ្នាំ២០២១ ខាងមុខ។

រថយន្ត SUV ខ្នាតតូច Audi SQ2 ថ្មីនេះ នឹងមានតម្លៃចាប់ពី ៥៤ ១២០ដុល្លារ នៅលើទីផ្សារប្រទេសអាល្លឺម៉ង់។ វាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TFSI ដែលបង្កើតកម្លាំងបានសរុប ២៩៦សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ S Tronic និង ប្រព័ន្ធប៉ុងពីរ quattro AWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ SQ2 អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនតែប៉ុណ្ណោះ វាមានបំពាក់ប្រព័ន្ធជំនួយសុវត្ថិភាព Audi’s Pre Sense Front Safety System មកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ Adaptive Cruise Assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម