Audi SQ5 ឆ្នាំ២០១៩ ចេញតម្លៃលក់ផ្លូវការ

Audi បាន​បង្ហាញតម្លៃនៃរថយន្ត SUV ខ្នាតមធ្យមមានកម្លាំងខ្លាំង SQ5 ស៊េរី​ថ្មីជាផ្លូវការ។

Audi SQ5 ឆ្នាំ២០១៩ ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង TDI ជាមួយ​​ប្រព័ន្ធ Mild-Hybrid មាន​កម្លាំង ៣៤៧ សេះ ដំណើរការដោយលេខ​អូតូ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ Quattro AWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ​ដ៏​វៃឆ្លាត Quattro AWD ​នេះ អាច​បញ្ជូន​កម្លាំង​ ៨៥ ភាគរយ​ទៅ​កង់​​ក្រោយ ឬ រហូត​ដល់ ៧០ ភាគរយ​ទៅ​កង់​មុខ ប៉ុន្តែ​ចំពោះ​ការ​បើកបរ​ធម្មតា វា​បញ្ជូន​កម្លាំង ៤០ ភាគរយ​ទៅ​កង់​មុខ និង ៦០ ភាគរយ​ទៅ​កង់​ក្រោយ។

រថយន្ត​ Audi SQ5 ស៊េរី​ឆ្នាំ ២០១៩ ​ទទួល​បាន​ការ​រចនា​កាង និង ប៉ាណា​ខាង​មុខ​ ហើយបំពាក់​ចង្កៀង​មុខ និង​ក្រោយ ប្រភេទ LED មក​ស្តង់ដារ​តែម្តង។ ដោយឡែក​ផ្នែក​ខាង​ក្នុង​វិញ វា​បាន​បំពាក់​កៅអី​ស្ព័រ​ប្រភេទ​ស្បែក និង​កាំម្ញី ព្រមទាំង​ការ​រៀបចំ និង​រចនា​យ៉ាង​ទាក់ទាញ។

សូមបញ្ជាក់ថា រថយន្ត Audi SQ5 ថ្មី មាន​តម្លៃ​ចាប់​ពី ៧៦ ៨៦០ ដុល្លារ​នៅ​លើ​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម