Audi ចេញឡានអគ្គិសនី E-Tron S ថ្មី ប្រើម៉ូទ័រអគ្គិសនី៣ កម្លាំងជិត៥០០សេះ

Audi បានពង្រីកត្រកូល E-Tron ដែលជារថយន្តអគ្គិសនីរបស់ខ្លួន ដោយបន្ថែមម៉ូដែល S មួយទៀត ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ៣ ដោយ១បំពាក់នៅកង់មុខ និង ២ទៀតបំពាក់នៅកង់ក្រោយ។

តាមរយៈការប្រើប្រាស់ម៉ូទ័រអគ្គិសនីដល់ទៅ៣ នេះ អាចឲ្យ E-Tron S បង្កើតកម្លាំងបានរហូតដល់ទៅ ៤២៩សេះ ស្របពេលដែលម៉ូដែល E-Tron ធម្មតា មានកម្លាំងត្រឹម ៣៥៥សេះប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ រថយន្ត Audi E-Tron S មានមុខងារជំនួយកម្លាំង (Boost Function) ធ្វើឲ្យវាបង្កើនកម្លាំងបានដល់ ៤៩៦សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីជួយឲ្យមានកម្លាំងខ្លាំង ម៉ូទ័រទាំង៣នោះ ក៏ជួយឲ្យរថយន្តកាន់តែមានលំនឹង និងមានសមត្ថភាពកាន់តែប្រសើរនៅពេលបើកលើផ្លូវកោង។

E-Tron S នឹងបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩៥គីឡូវ៉ាត់ម៉ោង អាចសាកពី ៥% ទៅ ៨០% ប្រើពេលប្រហែល ៣០នាទីប៉ុណ្ណោះ ដោយប្រើប្រាស់កម្លាំងសាក ១៥០គីឡូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម