ថ្មីៗនេះក្រុមហ៊ុន Audi បានបញ្ជាក់ថារថយន្តស្ព័រ R8 ជំនាន់បន្ទាប់នឹងក្លាយជាជម្រើសរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ នេះបើយោងតាមការអះអាងរបស់លោកស្រី Linda Kurz ជាប្រធានផ្នែកទីផ្សារផលិត នៅក្នុងបទសម្ភាសន៍ជាមួយនឹង CNET ។
បន្ថែមពីនេះ លោកស្រីមិនបានបញ្ជាក់ដោយដោយបាញ់ផ្តោតទៅកាន់ម៉ូឌែល R8 នោះឡើយ ដោយគ្រាន់តែលើកឡើងថាម៉ូឌែលត្រកូល R នាពេលអនាគតនឹងក្លាយជារថយន្តអគ្គិសនី។ ហើយលោកស្រីក៏មិនបានបញ្ជាក់ថាតើពេលណាដែលរថយន្តអគ្គិសនី R អាចនឹងបង្ហាញមុខ ក្រៅពីការបញ្ជាក់ថាត្រកូល R នឹងប្តូរទៅប្រើអគ្គិសនីទាំងអស់នៅទសវត្សរ៍ក្រោយ។
យ៉ាងណាមិញក្នុងអំឡុងពេលសម្ភាសន៍របស់លោកស្រី Linda Kurz ជាមួយ CNET បានបន្ថែមថា នៅឆ្នាំ២០២៦ ចំនួន ៨០ ភាគរយនៃម៉ូឌែល RS របស់ក្រុមហ៊ុននឹងបំពាក់មកជាមួយប្រព័ន្ធអគ្គិសនី រួមទាំងអគ្គិសនីសុទ្ធផងដែរ៕