Audi ប្រកាសក្ដែងៗថាមិនចង់លក់ Lamborghini

ទោះបីជាមានការចេញផ្សាយថាក្រុមហ៊ុន Lamborghini មានអ្នកចង់ចែចូវក្នុងតម្លៃរហូតដល់ ៩,២ពាន់លានដុល្លារក៏ដោយក្ដី ក៏ក្រុមហ៊ុន Audi ដែលជាក្រុមហ៊ុនមេបាននិយាយថា Lamborghini នឹងមិនផ្លាស់ប្ដូរម្ចាស់ឡើយ។

គួរដឹងថាសារព័ត៌មាន Autocar និង Automobilwoche បានចុះផ្សាយថាក្រុមហ៊ុនបណ្ដាក់ទុនរបស់ប្រទេសស្វីសឈ្មោះថា Quantum Group AG បានដាក់ដំណើរសុំទិញក្រុមហ៊ុន Lamborghini ដែលជាក្រុមហ៊ុនបង្កើតឡើងកាលពីឆ្នាំ ១៩៦៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដីអ្នកនាំពាក្យ Audi បានបញ្ជាក់ថា ៖ “Lamborghini មិនសម្រាប់ដាក់លក់ឡើយ។ វាមិនមែនជាប្រធានបទដែលត្រូវពិភាក្សាក្នុងក្រុមហ៊ុននោះទេ។”

ក្រុមហ៊ុន Quantum Group ចង់ទិញយកគ្រប់យ៉ាងពី Lamborghini ហើយក្នុងនោះក៏មានការរំលឹកអំពីការអភិវឌ្ឍន៍មជ្ឈមណ្ឌលថ្មីដែលអាចបង្កើតការងារបន្ថែមបាន ៨៥០កន្លែងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម