[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលពិសេស Avatr 012 ដែលផលិតក្នុងចំនួនមានកំណត់ត្រឹម ៧០០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៩៨ ១០០ ដុល្លារនៅប្រទេសចិន ។
Avatr 012 ម៉ូដែលពិសេសនេះ ត្រូវបានឌីស្សាញឡើងរួមគ្នាជាមួយនាយកសិល្បៈ Dior និង Fendi បំពាក់ប៉ាណាមុខអាចបើក-បិទដោយស្វ័យប្រវត្តិសម្រាប់ខ្យល់ចេញ-ចូល ចង្កៀងមុខ LED រួមមាន ១០ ៥០០គ្រាប់ ប្រើប្រាស់នៅថាសកង់ថ្មីទំហំ ២១អ៉ីញ កញ្ចក់ចំហៀងបែបឌីជីថល ។ លើសពីនេះ ក៏បានភ្ជាប់ដោយប្រព័ន្ធជំនួយការអ្នកបើកបរ ADS 3.0 របស់ក្រុមហ៊ុន Huawei ទៀតផង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រពន្ធប្រតិបត្តិការ HarmonyOS 4 របស់ Huawei និងអេក្រង់នៅលើកញ្ចក់ចំហៀងសងខាងជាដើម ។
ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៧០ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយអាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ ៕