ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Avatr ប្រកាសវិនិយោគ ១,៥ ពាន់លានដុល្លារ លើកកម្ពស់ទីផ្សាររថយន្ត EV ប្រណីតរបស់ខ្លួន

Avatr ប្រកាសវិនិយោគ ១,៥ ពាន់លានដុល្លារ លើកកម្ពស់ទីផ្សាររថយន្ត EV ប្រណីតរបស់ខ្លួន

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Avatar Technology ដែលសហការបង្កើតឡើងដោយ Changan, Huawei និង CATL បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណជាង ១១ ពាន់លានយន់ ឫស្មើនឹង ១,៥ ពាន់លានដុល្លារ នៅក្នុងគម្រោងហិរញ្ញប្បទាន C របស់ពួកគេ។

ចំពោះកាវិនិយោគនេះផងដែរ មានគោលបំណងបង្កើត និងបង្ហើនការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D), ពង្រីកខ្សែសង្វាក់ផលិតកម្ម, បន្ថែមការអភិវឌ្ឍន៍ម៉ាកយីហោ និងសេវាកម្ម, បង្កើនល្បឿនប្រតិបត្តិការបច្ចុប្បន្នរបស់ Avatr និងលើកកម្ពស់ការប្រកួតប្រជែងនាពេលអនាគតរបស់ខ្លួននៅក្នុងទីផ្សាររថយន្ត EV ប្រណីត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ក្រុមហ៊ុន Avatr ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដោយ​ក្រុមហ៊ុន Changan Automobile ដោយ​សហការ​ជាមួយ Nio មានឈ្មោះថា Changan-Nio មានភាគហ៊ុន ៥០:៥០ នៅក្នុងឆ្នាំ២០១៨ ។ បន្ទាប់ពី ២ឆ្នាំក្រោយមក សម្ព័ន្ធភាពនេះមានការប្រែប្រួលបែកបាក់ ហើយក្រុមហ៊ុន Changan បានបន្តសហការ​ជាមួយក្រុមហ៊ុន CATL និង Huawei ជាដៃគូអភិវឌ្ឍន៍ ហើយដាក់ឈ្មោះក្រុមហ៊ុនថា Avatr ។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Changan គឺជាម្ចាស់ភាគហ៊ុនចម្បងដែលមានភាគហ៊ុន ៤០,៩៩ភាគរយ ខណៈដែល CATL កាន់កាប់ភាគហ៊ុន ១៤,១ភាគរយ ខណៈភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលក្នុងតំបន់ និងមូលនិធិវិនិយោគ។ ក្នុងនោះ ក្រុមហ៊ុន Huawei មិនមែនជាម្ចាស់ភាគហ៊ុនទេ ប៉ុន្តែជាអ្នកសហការយ៉ាងជិតស្និទ្ធដែលផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាជាច្រើនរបស់ Avatr ។

គួរឲកត់សម្គាល់ថា នៅក្នុងខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន Avatr បានចាប់ផ្តើមប្រកាសវិនិយោគទឹកប្រាក់ចំនួនជិត ៥ ពាន់លានយន់ (៦៨០ លានដុល្លារ) នៅក្នុងគម្រោងហិរញ្ញប្បទាន A ហើយនៅក្នុងខែសីហា ឆ្នាំ២០២៣  Avatr បានប្រកាសវិនិយោគទឹកប្រាក់ចំនួនជិត ២០ ពាន់លានយន់ (២,៧ ពាន់លានដុល្លារ) នៅក្នុងគម្រោងហិរញ្ញប្បទាន B របស់ពួកគេ។

ក្រុមហ៊ុន Avatr បានសម្រេចនូវបរិមាណនៃការលក់ប្រចាំខែវិច្ឆិកាចំនួន ១១ ៥៧៩ គ្រឿង កើនឡើង ១៨០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងខែធ្នូ ក្រុមហ៊ុនមួយនេះបានប្រកាសដាក់បង្ហាញចេញលក់នូវរថយន្ត Avatr 11 សេរ៊ីឆ្នាំ២០២៤ និងបានបង្ហាញរថយន្ត Avatr 06 ស៊េរីថ្មីរបស់ពួកគេផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម