Avatr បញ្ចេញម៉ូដែលថ្មី មានតម្លៃលក់ក្រោម ៣មុឺនដុល្លារ ដើម្បីប្រជែងទីផ្សារពី Tesla Model Y

[បរទេស] ក្រុមហ៊ុន Avatr ដែលស្ថិតក្រោមក្រុមហ៊ុន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធម៉ូដែល Avatr 07 ជាផលិតរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត Changan និងក្រុមហ៊ុនអាគុយ CATL ជាគូប្រជែងនឹងរថយន្ត Tesla Model Y ដែលមានតម្លៃលក់រំពឹងថាចាប់ពី ២៨ ៩០០ ដុល្លារនៅទីផ្សារប្រទេសចិន ខណៈ Tesla Model Y មានតម្លៃចាប់ពី ៣៥ ១០០ ដុល្លារ ។

Avatr 07 ទទួលបានជម្រើសថាមពលអគ្គិសនីសុទ្ធ ចំនួន ២ម៉ូដែល និងអគ្គិសនី + សាំងចំនួន ២ម៉ូដែល រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូដែល BEV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៨ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៩០ សេះ ផ្គួបជាមួយអាគុយប្រភេទ LFP របស់ក្រុមហ៊ុន CATL
  • ម៉ូដែល EREV បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៨៥ សេះ ។

ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈស្រដៀងគ្នាទៅរថយន្ត Avatr 11 និង Avatr 12 ជាមួយការឌីស្សាញឲ្យឈ្មោះថា Avatr 2.0 design DNA  ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED រាងជាអក្សរ C-shaped ព្រមទាំងថាសកង់ស្ព័រទំហំដល់ទៅ ២១អ៉ីញ និងចង្កៀងក្រោយ LED មួយឆ្នូតរាងស្លីម ។ ខណៈនៅផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម