[បរទេស] កាលពីពេលថ្មីៗនេះ ប្រធានបច្ចេកទេសរបស់ក្រុមហ៊ុនផលិតរថយន្ត Merecedes-Benz បានបញ្ជាក់ប្រាប់គេហទំព័រ Autocar នៅឯពិព័រណ៍ CES 2024 ថា រថយន្ត Baby G-Class ថ្មីនេះនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនអគ្គិសនីសុទ្ធតែប៉ុណ្ណោះ ។
សម្រាប់រថយន្ត Mercedes-Benz G-Class ខ្នាតតូចថ្មីនេះ នឹងមិនប្រើប្រាស់គ្រោងឆ្អឹង Mercedes Modular (MMA) របស់ Mercedes ដែលត្រូវបានប្រើប្រាស់នៅលើរថយន្តអគ្គិសនី entry-level នោះទេ ប៉ុន្តែនឹងប្រើប្រាស់នៅគ្រោងឆ្អឹថ្មីរបស់ក្រុមហ៊ុន Mercedes-Benz ។
មិនត្រឹមតែប៉ុណ្ណោះ រថយន្ត Baby Mercedes-Benz G-Class នេះ នឹងអាចរួមបញ្ចូលនៅបច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងរថយន្តអគ្គិសនីសុទ្ធ G-Wagon ដែលនឹងមកដល់ណាពេលខាងមុខផងដែរ ខណៈ ម៉ូដែលថ្មីនេះ នឹងត្រូវចូលផលិតកម្មនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ហើយត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ ៕