Baidu ចេញឡានថ្មី Apollo RT6 អាចបើកបរដោយស្វ័យប្រវត្តិ

ក្រុមហ៊ុនយក្សចិន Baidu បានប្រកាសចេញរថយន្តបើកបរដោយស្វ័យប្រវត្តិ (Level 4 Autonomous) ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន គឺ Apollo RT6 ដែលត្រូវបានឌីហ្សាញថ្មីទាំងស្រុង ហើយនឹងយកទៅបម្រើជា Robotaxi នៅឆ្នាំក្រោយ។

រថយន្ត Baidu Apollo RT6 ថ្មីនេះមានបាតក្រោមរៀបស្មើ ហើយអាចដោះដៃចង្កូតចេញបាន ដើម្បីឲ្យអ្នកអង្គុយកាន់តែទូលាយ ឬ អាចដាក់តុ និង vending machine តូចមួយគ្រឿងបាន។ រថយន្តនេះមានប្រវែងខ្លយន ៤,៧ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើមានរូបរាងស្រដៀងទៅនឹងរថយន្ត minivan ប៉ុន្តែវាមានបំពាក់ LiDAR sensors ៨គ្រាប់ និង កាមេរ៉ា ១២គ្រាប់ បង្កប់ក្នុងតួខ្លួនតែម្តង។ ក្រុមហ៊ុន Baidu និយាយថា រថយន្ត Apollo RT6 មាន sensors សរុបទាំងអស់ ៣៨គ្រាប់។

បើទោះបីជាមានបច្ចេកវិទ្យាទំនើប អាចបើកបរដោយស្វ័យប្រវត្តិដោយខ្លួនឯងមែន ប៉ុន្តែរថយន្ត Apollo RT6 មានតម្លៃត្រឹមតែ ៣៦ ៩០០ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម