Baojun បញ្ចេញឡានអគ្គិសនីថ្មី សាកថ្មម្តងជិះបាន ៦០០គីឡូម៉ែត្រ តម្លៃក្រោម ២មុឺនដុល្លារ

[បរទេស] ផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-GM-Wuling បានធ្វើការដាក់បញ្ចេញនៅរថយន្ត Baojun Xiangjing ប្រភេទ sedan នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៨ ០៩៤ ដុល្លារ ដល់ ២១ ២២៨ ដុល្លារ ។

ឆ្វេង ជាម៉ូដែល EV ស្តាំ ជាម៉ូដែល EREV

Baojun Xiangjing ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៧ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤០ គីឡូម៉ែត្រ សម្រាប់ម៉ូដែល EREV
  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២២១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៩.២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មី ៣០-៨០% ប្រើរយៈពេល ២០នាទី សម្រាប់ម៉ូដែល EV ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ​ មានការឌីស្សាញផ្តោតលើភាពស្ព័រ និងប្រព័នជ្រែកខ្យល់ aerodynamic ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូចំពោះផ្នែកខាងមុខ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ឃើញមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច មានមុខងារ Auto Hold រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម