Bentley កំពុងតេស្តឡានតម្លៃ ២លានដុល្លារ ដែលផលិតត្រឹម១២គ្រឿងគត់

Bentley បាន​បង្ហាញ​ចេញ​នូវ​​ផលិត​ផល​គំរូ​នៃ​រថយន្ត​ Mulliner Bacalar ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ការ​ធ្វើ​តេស្ត​ភាព​ធន់ និង​ការ​តេស្ត​ជា​ច្រើន​ប្រភេទ​ទៀត​មុន​នឹង​ចាប់​ផ្ដើម​ការ​ផលិត​ជា​ផ្លូវ​ការ។

ដើម​ឡើយ​រថយន្ត​ Mulliner Bacalar ​ប្រភេទ​គំរូ​គឺ​ត្រូវ​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី Geneva Motor Show ឆ្នាំ ២០២០ កាល​ពី​ខែ​មីនា។ យ៉ាងណាក្ដី​ដោយ​សារ​កម្មវិធី​ត្រូវ​រំសាយ​ចោល​ព្រោះ​ជំងឺ​កូវីដ​១៩ ទើប​វា​ត្រូវ​បង្ហាញ​ខ្លួន​យឺត​ពេល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​រថយន្ត​ Mulliner Bacalar ​នេះ​ក្រុមហ៊ុន​គ្រោង​នឹង​ផលិត​ត្រឹម​ ១២​គ្រឿង​ប៉ុណ្ណោះ ដែល​រថយន្ត​ទាំង​អស់​ត្រូវ​បាន​អតិថិជន​ទិញ​យក​ទាំង​មុន​ពេល​វា​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ទៅទៀត ទោះ​បី​ជា​រថយន្ត​មួយ​គ្រឿងៗ​មាន​តម្លៃ​ដល់​ខ្ទង់ ២​លាន​ដុល្លារ​ក្ដី។

រថយន្ត​នេះ​មាន​បំពាក់​នូវ​ម៉ាស៊ីន Twin-Turbo ចំណុះ ៦,០លីត្រ ១២ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង ៦៥០សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​៨​វគ្គ និង​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ ហើយ​វា​មាន​ល្បឿន​អតិបរមា​ ៣២២​គ.ម/ម៉៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម