Bentley ចេញឡានបើកដំបូល Continental GTC Mulliner ថ្មី មានរហូតដល់ ៨៨ពណ៌

Bentley បានប្រកាសចេញរថយន្ត Continental GT Convertible Mulliner ជាផ្លូវការ ដោយវាមានបំពាក់ប៉ាណាមុខដ៏ពិសេស Double Diamond Grille, យ៉ាន់ Mulliner ថ្មីទំហំ ២២អ៊ីញ និង កាប៊ីនដែលតុបតែងយ៉ាងពិសេសទៀតផង។

ចំពោះកាប៊ីនខាងក្នុង អតិថិជនអាចជ្រើសរើស ពណ៌លាយគ្នា៣ពណ៌ រហូតដល់ទៅ ៨ប្រភេទខុសៗគ្នា។ ជាមួយគ្នានេះ អតិថិជនក៏អាចជ្រើសរើសយក Option ប្រព័ន្ធសំឡេង Naim ដែលមាន Speaker ចំនួន ១៨គ្រាប់ និង Active Bass ចំនួន ២ កម្លាំងសរុប ២ ២០០វ៉ាត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Bentley Continental GT Convertible Mulliner ថ្មីនេះមានជម្រើសម៉ាស៊ីនចំនួន ២ គឺ V8 និង W12។

ម៉ាស៊ីន W12 មានចំណុះ ៦,០លីត្រ twin turbocharged អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី ហើយមានល្បឿនអតិបរមា ៣៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះម៉ាស៊ីន V8 វិញ គឺចំណុះ ៤,០លីត្រ twin turbo អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,១វិនាទី ហើយមានល្បឿនអតិបរមា ៣១៨គីឡូម៉ែត្រក្នុងមួយម៉ោង។

Bentley Continental GT Mulliner Convertible ផ្តល់ជម្រើសពណ៌រហូតដល់ទៅ ៨៨ពណ៌ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម