Bentley ថា ឡាន SUV Luxury អគ្គិសនីដំបូងបង្អស់របស់ពួកគេនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៦

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Bentley បានប្រកាសថា ពួកគេមានគម្រោងក្នុងការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ពួកគេនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៦ ដែលមាននាមថា “Luxury Urban SUV ” ។

ចំពោះរថយន្តមួយនេះ គឺមានការរចនាទំហំតូចជាង Bentayga បច្ចុប្បន្ន ពោលគឺមានប្រវែងក្រោម ៥ម៉ែត្រ ជាមួយការរចនាស្រដៀងនឹង Bentayga នាពេលបច្ចុប្បន្ននេះ ប៉ុន្តែរថយន្តមួយនេះគឺមានភាពទំនើប និងការរចនាប្លែកជាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្តការផលិតរថយន្តប្រភេទ EV ថ្មីនេះ គឺមានគោលបំណងទាក់ទាញអតិថិជនថ្មីៗរបស់ពួកគេ ដែលប្រហែលជាមិនធ្លាប់ជ្រើសរើស Bentley ក្រោយបានសង្កេតថាអតិថិជនបច្ចុប្បន្ននៅមិនទាន់មានតម្រូវការខ្លាំងចំពោះ រថយន្តអគ្គិសនី។

គួរឲដឹងថា រថយន្តប្រភេទ EV ថ្មីនេះ គឺស្ថិតនៅក្នុងយុទ្ធសាស្ត្រ Beyond100+ របស់ក្រុមហ៊ុន Bentley ដើម្បីបង្កើនកំណើនទីផ្សាររបស់ពួកគេ ស្របពេលទីផ្សារនៃការលក់បច្ចុប្បន្នមានការធ្លាក់ចុះ។ ក្នុងនោះ Bentley មានបំណងផលិតរថយន្ត Plug-in Hybrid, ICE, EV និង Hybrid ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះផងដែរ រថយន្ត EV ថ្មីមួយនេះនឹងត្រូវផលិតនៅទីក្រុង Crewe ចក្រភពអង់គ្លេស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម