Bentley ចេញរថយន្ត Flying Spur Mulliner និង Flying Spur Hybrid សម្រាប់ទីផ្សារប្រទេសចិន

ក្រុមហ៊ុន Bentley បានធ្វើការបង្ហាញចេញនូវរថយន្តប្រភេទ Sedan Flying Spur Mulliner និង Flying Spur Hybrid ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Guangzhou Auto Show ឆ្នាំ២០២១ ក្នុងប្រទេសចិនជាផ្លូវការ បន្ទាប់ពីរថយន្តនេះទទួលបានពេញនិយមយ៉ាងខ្លាំងក្នុងប្រទេសចិន ជាមួយចំនួនលក់កើនឡើងរហូតដល់ ២០០ភាគរយ។

សម្រាប់រថយន្ត Bentley Flying Spur Mulliner គឺជាម៉ូឌែលប្រភេទប្រណិតបំផុតនៃត្រកូល Flying Spur ដោយបានបំពាក់ជាមួយថាសកង់ផ្តាច់មុខទំហំ ២២អ៊ីញ និងដំណើរជាមួយជម្រើសម៉ាស៊ីនចំនួន ៣ប្រភេទគឺ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ជម្រើសម៉ាស៊ីនសាំង Plug-in hybrid ចំណុះ ២.៩លីត្រ V6 រួមជាមួយនឹងម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ៥៣៦សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ
  • ជម្រើសម៉ាស៊ីន Twin-turbo ៤.០លីត្រ V8 ផលិតកម្លាំង ៥៤២សេះ និងកម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ
  • ជម្រើសម៉ាស៊ីន Twin-Turbo ៦.០លីត្រ  W12 ផលិតកម្លាំង ៦២៦ សេះ និងកម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ

រីឯប្រភេទ Bentley Flying Spur Hybrid ជាម៉ូឌែលដែលមានភាពសន្សំសំចៃ និងមានកម្រិតនៃផលិតបរិស្ថានតិចបំផុត ដោយវាដំណើរដោយម៉ាស៊ីនសាំងចំណុះ ២.៩លីត្រ V6 រួមជាមួយនឹងម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ៥៣៦សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ដែលមាននៅលើរថយន្ តBentley Flying Spur Mulliner។ ជាមួយថាមពលទាំងនេះ វាទទួលបានពីអាគុយអគ្គិសនីប្រភេទ lithium-ion ទំហំ ១៤.១ គីទ្បូវ៉ាត់ ដែលអាចបើកបរបានចម្ងាយ ៧០០ គីទ្បូម៉ែត្រ នៅពេលចាក់សាំង និងសាកភ្លើងពេញម្តង។

យ៉ាងណាមិញក្រុមហ៊ុន Bentley មិនទាន់បានបញ្ជាក់អំពីតម្លៃផ្លូវការររថយន្តនេះនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម