[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley Motors បានប្រកាសអំពីកំណត់ត្រាប្រាក់ចំណេញថ្មីសម្រាប់រយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ ទោះបីជាប្រឈមមុខនឹងបញ្ហាមួយចំនួន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលក្ដី។
ក្រុមហ៊ុនអង់គ្លេសនេះទទួលបានប្រាក់ចំណូលប្រមាណ ៥៧៥លានអឺរ៉ូ ដែលជាការកើនឡើង ១០៩% ធៀបនឹងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ ខណៈដែលការលក់រថយន្តមានការកើនឡើងត្រឹម ៣% ប៉ុណ្ណោះ ហើយប្រាក់ចំណេញពេញមួយឆ្នាំ២០២១ មានសរុប ៣៨៩លានអឺរ៉ូ។
ប្រាក់ចំណូលឯណោះវិញមានការកើនឡើងពី ១,៩៤៩ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២១ ឡើងមកដល់ ២,៤៩ពាន់កានអឺរ៉ូ នៅឆ្នាំ ២០២២ នេះ ដែលជាការកើនឡើង ២៨%។
រថយន្តដែលលក់ដាច់ជាងគេគឺម៉ូដែល Bentayga SUV ដែលកាន់កាប់ចំណែក ៤១% នៃចំនួនលក់សរុប តាមពីក្រោយដោយរថយន្ត Flying Spur មានចំណែក ២៧% ហើយរថយន្ត Continental GT និង GTC បញ្ចូលគ្នាមានចំណែក ៣២%៕