Bentley មិនព្រមផលិតឡានឲ្យច្រើន ទោះបីមានតម្រូវការខ្ពស់ក្ដី

ពេល​ជួប​សម្ភាសន៍​ជា​មួយ​វិបសាយ Autocar នា​ពេល​ថ្មីៗ​នេះ លោក Adrian Hallmark ជា​ប្រធាន​ក្រុមហ៊ុន Bentley បាន​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន​ខ្លួន​បាន​រក្សា​​ចំនួន​​ផលិត​នៅ​ត្រឹម​ខ្ទង់​ ១​ម៉ឺន​គ្រឿង​ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក​ ដោយ​មិន​បាន​បង្កើន​ទំហំ​ផលិត​នោះ​ឡើយ ទោះ​បី​ជា​មាន​តម្រូវ​ខ្ពស់​​លើ​ទីផ្សារ​ក្ដី។

​លោក Adrian បាន​ប្រាប់​ថា ៖ “យើង​មិន​មាន​គោលដៅ​ផលិត​ ១៥ ០០០​គ្រឿង ឬ ១៣ ០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។” ​ក្រុមហ៊ុន​ភាគ​ច្រើន​ដូច​ជា​ Porsche និង Audi ​តែង​មាន​បំណង​ចង់​ពង្រីក​ទំហំ​ផលិត​របស់​ខ្លួន ប៉ុន្តែ Bentley យល់​ថា​​រឿង​បែប​នេះ​មិន​សក្ដិសម​នឹង​ខ្លួន​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គោលដៅ​របស់​ Bentley គឺ​ចង់​បង្កើន​លុយ​ចំណេញ​ឲ្យ​បាន​កាន់​តែ​ច្រើន​​ ពី​ការ​លក់​ចេញ​រថយន្ត​មួយ​គ្រឿង​ៗ​។ គួរ​ដឹង​ថា​​កន្លង​មក​ក្រុមហ៊ុន​ Bentley ជោគជ័យ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​ពី​ការ​លក់​រថយន្ត​មួយ​គ្រឿងៗ តាម​រយៈ​ផលិត​រថយន្ត​ពិសេសៗ មាន​​​ផលិត​ក្នុង​ចំនួន​កំណត់ ដែល​ដាក់​លក់​ក្នុង​តម្លៃ​ថ្លៃ។

ជាក់​ស្ដែង​ដូច​ជា​រថយន្ត Bentley Bacalar ឆ្នាំ ២០២១ មាន​ផលិត​ត្រឹម ១២​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ហើយ​បាន​លក់​ចេញ​អស់​គ្មាន​សល់ ទោះ​បី​វា​មាន​តម្លៃ​ជាង ១,៩​លាន​ដុល្លារ​ក្ដី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម