Bentley Continental GT Speed ថ្មី កម្លាំងដល់ ៦៤០សេះ តម្លៃ២៧ម៉ឺនដុល្លារ មិនទាន់គិតពន្ធ

ក្រុមហ៊ុន Bentley បានអះអាងថា រថយន្ត Continental GT Speed ថ្មី មិនមែនត្រឹមតែលឿន នៅលើផ្លូវលាតត្រង់ប៉ុណ្ណោះទេ។

បើយោងតាម ក្រុមហ៊ុន Bentley បានឲ្យដឹងថា រថយន្តស្ព័រប្រណីតកម្លាំងខ្លាំងនេះ មានបំពាក់ប្រព័ន្ធកាច់ចង្កូតរ៉េកង់ទាំង ៤ four-wheel steering និង electronically controlled rear differential ដែលជួយឲ្យអ្នកបើកបរកាន់តែមានទំនុកចិត្ត នៅលើផ្លូវកោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Bentley Continental GT Speed ថ្មី បំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំង ៦៤០សេះ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើពេលត្រឹម ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣៣៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្តដែលមានល្បឿនលឿនក៏ត្រូវការប្រព័ន្ធហ្វ្រាំងខ្លាំងដែរ ដោយ Continental GT Speed ថ្មីនេះបានបំពាក់ហ្វ្រាំង carbon ceramic ដែលមាន ១០ពីស្តុង ហើយមានទម្ងន់ស្រាលជាងមុន ៣៥គីឡូក្រាម ដែលជួយឲ្យការបញ្ឈប់រថយន្តកាន់តែប្រសើរ និងបានជិតបំផុត។

គួរឲ្យដឹងថា រថយន្ត Bentley Continental GT Speed ថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃ ២៧៤ ៩០០ដុល្លារ នៅលើទីផ្សារប្រទេស ខណៈតម្លៃនេះគឺថ្លៃជាងម៉ូដែល Continental GT ធម្មតាដល់ទៅ ៥០ ០០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម