ក្រុមហ៊ុន Bentley បានប្រកាសជាផ្លូវការអំពីព័ត៍មានលម្អិតរបស់ រថយន្ត Bentley Flying Spur V8 សេរ៊ីថ្មី ជាមួយការផ្តល់ជូននូវបទពិសោធន៏នៃការបើកបរដ៏ល្អឥតខ្ចោះ បើធៀបទៅនឹងម៉ូឌែល W12។
រថយន្ត Bentley Flying Spur V8 សេរ៊ីថ្មី មានទម្ងន់ស្រាលជាងម៉ូឌែល W12 រហូតដល់ ចំនួន ១០០គីឡូក្រាម ដោយសារការកាត់បន្ថយផ្នែកខ្លះៗនៅផ្នែកខាងមុខ ជួយអោយការបើកបរកាន់តែប្រសើរឡើង។
រថយន្ត Bentley Flying Spur V8 សេរ៊ីថ្មី ដូចនឹងម៉ូដែល Continental GTដែរ ដោយបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged ៨ស៊ីឡាំង មានកម្លាំង ៥៤២សេះ និងកម្លាំងរមួល ៧០០ញូតុនម៉ែត្រ ប្រើប្រព័ន្ធមុខងារ Cylinder-deactivation។ Flying Spur V8 អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣១៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាពិតជាសាកសមបំផុត សម្រាប់អតិថិជនដែលកំពុងស្វែររករថយន្តប្រណិត ប្រភេទទាប ជាមួយនឹងល្បឿនដ៏អស្ចារ្យបែបនេះ។
បន្ថែមពីនេះ Flying Spur V8 បំពាក់ជាមួយ Hollow anti-roll bar ទាំងផ្នែកខាងមុខ និងខាងក្រោយ ជាមួយ 48-volt active anti-roll control system របស់Bentley និង Adaptive three-chamber air suspension, torque vectoring by brake និងDrive Dynamics control ។
ការដឹកជញ្ជូន Flying Spur V8 សេរ៊ីថ្មីសម្រាប់អតិថិជនដំបូង នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២០នេះ សម្រាប់ទីផ្សារ ប្រទេសអង់គ្លេស និងអឺរ៉ុប រីឯទីផ្សារប្រទេសផ្សេងៗ នឹងចាប់ផ្តើមនៅឆ្នាំ ២០២១។