Bentley Flying Spur ឆ្នាំ២០២២ កាប៊ីនខាងក្នុងស្ងាត់ជាងមុន ហើយបន្ថែម Option ថ្មីច្រើន

ក្រុមហ៊ុន Bentley បានប្រកាសចេញរថយន្តប្រណីត Flying Spur ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ។

រថយន្ត Bentley Flying Spur ឆ្នាំ២០២២ ឥឡូវនេះ ផ្តល់នូវកាប៊ីនខាងក្នុងស្ងាត់ជាងមុន ហើយបានបន្ថែម Option មកស្តង់ដារជាច្រើន រួមទាំង មុខងារសម្គាល់ស្លាកសញ្ញាចរាចរ, បើកឃ្លុបក្រោយមិនបាច់ប្រើដៃ, កាមេរ៉ាមើលពីលើរថយន្ត, ភ្លើងស្វាគមន៍ និងកញ្ចក់មើលក្រោយអូតូ ក៏ដូចជា មុខងារ Air Ioniser ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះផងដែរ Bentley ក៏បានបន្ថែមពណ៌ថ្មីមួយទៀត ហៅថា Cambrian Grey ធ្វើឲ្យពណ៌សរុបរបស់ Flying Spur មានរហូតដល់ទៅ ៦៣ពណ៌ឯណោះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Bentley Flying Spur ឆ្នាំ២០២២ មិនបានផ្លាស់ប្តូរផ្នែកម៉ាស៊ីននោះទេ ពោលវានៅតែប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៨ស៊ីឡាំង កម្លាំង ៥៤២សេះ និង ចំណុះ ៦,០លីត្រ ទំហំ ១២ស៊ីឡាំង កម្លាំង ៦២៦សេះ ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម