ក្រុមហ៊ុន Bentley បានប្រើប្រាស់កម្មវិធី Beyond 100 របស់ខ្លួន ដើម្បីបង្ហាញអំពីមហិច្ឆតាដ៏អស្ចារ្យសម្រាប់ថ្ងៃអនាគតខាងមុខ។
Bentley បានរៀបចំផែនការនឹងបញ្ឈប់ការផលិតរថយន្តដែលប្រើប្រាស់ថាមពលប្រេងឥន្ធនៈសុទ្ធចាប់ពីឆ្នាំ ២០២៦ តទៅ ដោយនឹងមានតែប្រភេទរថយន្ត PHEV (Plug-in Hybrid) និងរថយន្តអគ្គិសនីតែប៉ុណ្ណោះ។ តដល់ត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុនក៏មានបំណងវិវត្តន៍ខ្លួនទៅជាម៉ាករថយន្តអគ្គិសនីសុទ្ធ មិនមានប្រភេទ PHEV ទៀតនោះទេ។
នេះគឺជាផែនការនៃការផ្លាស់ប្ដូរដ៏ធំមួយ ដោយសារតែ Bentley គឺជាក្រុមហ៊ុនផលិតរថយន្តម៉ាស៊ីន ១២ស៊ីឡាំងដ៏ធំជាងគេមួយក្នុងលោក ប៉ុន្តែរថយន្តប្រភេទនេះនឹងត្រូវបាត់ស្រមោលក្នុងពេលមិនដល់១០ឆ្នាំទៀតនោះទេ។
គួរដឹងដែរថា Bentley បានប្ដេជ្ញាថានឹងផ្ដល់ជម្រើស PHEV លើរថយន្តគ្រប់ម៉ូដែលរបស់ខ្លួននៅត្រឹមឆ្នាំ ២០២៣ ហើយក្រុមហ៊ុននឹងបញ្ចេញរថយន្តប្រើថាមពលអគ្គិសនីសុទ្ធជាលើកដំបូងនៅក្នុងឆ្នាំ ២០២៥ ផងដែរ៕